BMW និង Audi ផ្អាកការដឹកជញ្ជូនតាមរថភ្លើងទៅកាន់ប្រទេសចិន

[ទីផ្សារបរទេស] ក្រុមហ៊ុន BMW និង Audi ផ្អាកការដឹកជញ្ជូនតាមរថភ្លើងពីប្រទេសអាល្លឺម៉ង់ទៅកាន់ប្រទេសចិន ដោយសារសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃអង្គារទី ២៦ ខែមេសា ឆ្នាំ ២០២២។ សម្រាប់ក្រុមហ៊ុន BMW បានបញ្ជាក់ថា ខ្លួនបានបញ្ឈប់ការនាំចេញរថយន្ត និងការផលិតទៅកាន់ប្រទេសរុស្ស៊ីហើយ។ ជាមួយគ្នានេះនៅក្នុងរបាយការណ៍អ្នកនាំពាក្យរបស់ក្រុមហ៊ុន BMW បាននិយាយថាដោយសារស្ថានភាពភូមិសាស្ត្រនយោបាយបច្ចុប្បន្ន និងការដឹកជញ្ជូនតាមរថភ្លើងរបស់ក្រុមហ៊ុនយើងនៅលើផ្លូវដែកឆ្លងកាត់ស៊ីបេរីត្រូវបានប្តូរទៅជាផ្លូវជំនួស ឬដឹកជញ្ជូនជាបណ្តោះអាសន្ន ដើម្បីធានាបាននូវផែនការ និងការផ្គត់ផ្គង់សុវត្ថិភាព ។ គួរជម្រាប់ផងដែរថាក្រុមហ៊ុន Audi ក៏បានបញ្ជាក់ថាខ្លួនកំពុងកែសម្រួលប្រតិបត្តិការផលិតកម្មរបស់ខ្លួននៅរោងចក្រហុងគ្រីដែលមានចំណែកនៃការនាំចេញរបស់ប្រទេស ដោយសារតែសង្គ្រាមនៅអ៊ុយក្រែនផងដែរ។